បុរសម្នាក់បានប្រើប្រាស់កាំបិតប៉័ងតោ និងដែកទីប គំរាមកំហែងទៅលើអ្នកដទៃ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!
នៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ប្រើប្រាស់កាំបិតប៉័ងតោ និងដែកទីប ធ្វើការគំរាមកំហែងទៅលើអ្នកដទៃ បង្កឲ្យមានការភ័យខ្លាច ប៉ុន្តែមិនបានបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះឡើយ។ បន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មានមកកាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ ភ្លាមៗនោះ កម្លាំងគ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យមិនព្រមសហការដោយមានកាំបិតជាប់នឹងខ្លួន និងកាន់ដំបងទីបគ្រវីគំរាមមកលើសមត្ថកិច្ចអាវុធហត្ថថែមទៀត ទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រើបច្ចេកទេស និងសម្ភារៈ ដែលច្នៃប្រឌិតដោយខ្លួនឯង ធ្វើការឃាត់ខ្លួនបុរសបែកថ្នាំម្នាក់នោះ បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យ ឈ្មោះ ទុំ វណ្ណា ហៅ អូន ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើតេស្តទឹកនោមរកឃើញជាប់សារធាតុញៀន ដែលអាចសន្និដ្ឋានបានថា ប្រហែលបុរសរូបនេះ ប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបធ្វើឲ្យបាត់បង់ស្មារតី (បែកថ្នាំ) ទើបបញ្ចេញអាកប្បកិរិយាគម្រាមកំហែងបំភិតបំភ័យអ្នកដ៏ទៃយ៉ាងដូច្នេះ៕
2024年8月2日18:00左右,在金边市杜鲁克区Sarachak分区的一家汽车修理厂附近发生了一起事件。一名男子持刀和铁棒威胁他人,引起恐慌,但未造成任何人受伤。当地居民向金边市宪兵队报警,拨打紧急电话1291请求干预。接到报警后,金边市宪兵队立即赶往现场。然而,嫌疑人不合作,身上带着刀并挥舞铁棒威胁宪兵队。随后,金边市宪兵队利用自行研发的技术和设备成功逮捕了这名涉嫌吸毒的男子,并将其送往金边市宪兵队总部依法处理。
嫌疑人名叫杜姆·万纳(Tou Vanna),绰号乌恩(Oun),男,42岁。金边市宪兵队禁毒办公室的专员对其进行了尿检,结果显示其体内含有毒品成分。据推测,这名男子可能因吸毒过量而失去理智(吸毒成瘾),因此对他人进行恐吓威胁。
声明:本站所有文章,如无特殊说明或标注,均为本站原创发布。任何个人或组织,在未征得本站同意时,禁止复制、盗用、采集、发布本站内容到任何网站、书籍等各类媒体平台。如若本站内容侵犯了原著者的合法权益,可联系我们进行处理。
Statement: Unless otherwise specified or noted, all articles on this site are original publications by our platform. Any individual or organization is prohibited from copying, stealing, collecting, or publishing the content of this site on any website, book, or other media platform without obtaining prior permission from us. If any content on this site infringes upon the legitimate rights of the original author, please contact us for resolution.