世界林氏商业协会会长赞扬柬埔寨快速发展并表示有意在柬投资

释放双眼,带上耳机,听听看~!
នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
世界林氏商业协会会长赞扬柬埔寨快速发展并表示有意在柬投资

នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក Tan Sri Dato Lim Soon Peng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ជាសមាគមមិនរកប្រាក់ចំណេញ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011។ លោកប្រធានគណៈប្រតិភូ ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តល់នូវទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។ ជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នឹងសហការជាមួយសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការរៀបចំសន្និសីទមួយ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមពីបណ្ដាសមាជិក និងវិនិយោគិន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ប្រមាណ ១០០០ ទៅ ២០០០នាក់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាស្វែងរកនូវកាលានុវត្តភាព និងសក្ដានុពលក្នុងការវិនិយោគ នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដោយក្តីរីករាយដែលបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូ អំពីការដាក់ចេញនូវច្បាប់ គោលនយោបាយ និងយន្តការសំខាន់ៗ ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដែលរួមមាន៖ (១) ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា ដើម្បីធានាបាននូវបរិយាកាសវិនិយោគមួយដែលអាចប៉ាន់ប្រមាណបាន នៅកម្ពុជា (២) ការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន (៣) ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ (៤) ការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ និង (៥) សក្ដានុពលរបស់កម្ពុជាក្នុង ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយ បណ្ដាប្រទេសមួយចំនួន និងក្នុងក្របខ័ណ្ឌតំបន់ ព្រមទាំងសក្ដានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តាមរយៈការកសាងសមត្ថភាពបន្ថែមតាមយន្តការការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។

មុននឹងបញ្ចប់ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់គំនិតផ្ដួចផ្ដើម ក្នុងការរៀបចំសន្និសីទរបស់សភាពាណិជ្ជកម្មត្រកូលលីនពិភពលោកនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះ ដោយលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនេះបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ហើយសម្ដេចធិបតី សង្ឃឹមថា នឹងមានវិនិយោគិនជាច្រើនទៀតនឹងចូលរួមក្នុងសន្និសីទនេះ ដើម្បីស្វែងរកនូវឱកាសក្នុងការវិនិយោគនៅកម្ពុជា ៕

[html5_video id=1176]

2024年5月28日下午,柬埔寨王国首相洪玛内亲王在和平宫接见了世界林氏商业协会会长Tan Sri Dato Lim Soon Peng及其代表团。

在会见期间,Tan Sri Dato Lim Soon Peng对洪玛内亲王在百忙之中抽出时间接见并进行工作讨论表示深切感谢。他向洪玛内亲王介绍,世界林氏商业协会是一个非营利协会,成立于2011年。代表团团长还对柬埔寨的快速发展,特别是实现高经济增长和维持和平与政治稳定表示祝贺和高度评价,这为在柬投资提供了信心。此外,代表团团长还向洪玛内亲王汇报了此次访问的目的,即深入了解柬埔寨在建筑、不动产、农业、绿色能源、医疗保健等领域的投资潜力。同时,他还通报说,世界林氏商业协会计划与柬埔寨林氏商业协会合作,拟于2024年11月在柬埔寨举办一次会议,预计将吸引约1000至2000名来自世界林氏商业协会的成员和投资者前来连接关系,探索在柬投资的机会和潜力。

对此,洪玛内亲王表示欢迎,并愉快地与代表团进行了工作讨论。他高度评价了世界林氏商业协会旗下的公司对在柬投资表现出的兴趣。此外,洪玛内亲王还向代表团介绍了支持在柬投资的关键法律、政策和机制,包括:(1) 柬埔寨王国政府致力于维护和平、政治稳定、社会秩序和宏观经济稳定,以及控制通货膨胀,以确保柬埔寨的可预见投资环境;(2) 实施投资法律和灵活机制,以支持和回应投资者的需求;(3) 建设连接基础设施,如深水港、新机场、现代化铁路,以将柬埔寨转变为区域物流中心;(4) 推动清洁能源政策,目前柬埔寨已实现总能源消费的62%为清洁能源,目标到2030年将这一比例提高到70%;(5) 柬埔寨通过与多个国家签订双边和多边自由贸易协定以及在区域框架内的协议,展现出与国际市场连接的潜力,同时通过再技能培训(reskilling)和技能提升(upskilling)机制,培养符合市场需求的劳动力。

在结束前,洪玛内亲王对在即将到来的11月在柬埔寨举办世界林氏商业协会会议的倡议表示欢迎和支持,鼓励该协会继续与柬埔寨王国政府的相关部委和机构建立联系与合作,并希望更多的投资者参与此次会议,探索在柬埔寨的投资机会。

On the afternoon of May 28, 2024, Samdech Akka Moha Sena Padei Techo Hun Manet, Prime Minister of the Kingdom of Cambodia, granted an audience to Tan Sri Dato Lim Soon Peng, President of the Lim Kongsi World Chamber of Commerce, and his delegation at the Peace Palace.

During the meeting, Tan Sri Dato Lim Soon Peng expressed his deep gratitude to Samdech Techo for taking the time from his busy schedule to meet and discuss. He informed Samdech Techo that the Lim Kongsi World Chamber of Commerce is a non-profit association established in 2011. The delegation leader also conveyed his congratulations and high appreciation for Cambodia’s rapid development, particularly in achieving high economic growth and maintaining peace and political stability, which provides confidence for investment in Cambodia. Furthermore, the delegation leader informed Samdech Techo about the purpose of their visit, which is to study and further understand Cambodia’s potential for investment in construction, real estate, agriculture, green energy, healthcare, and other sectors. Additionally, he informed Samdech Techo that the Lim Kongsi World Chamber of Commerce plans to cooperate with the Lim Kongsi Chamber of Commerce in Cambodia to organize a conference in November 2024 in Cambodia, which is expected to attract about 1,000 to 2,000 members and investors from the Lim Kongsi World Chamber of Commerce to connect, explore opportunities, and potential for investment in Cambodia.

In response, Samdech Techo welcomed and expressed pleasure in meeting with the delegation and highly appreciated the companies of the Lim Kongsi World Chamber of Commerce for showing interest in investing in Cambodia. He also informed the delegation about key laws, policies, and mechanisms to support investment in Cambodia, which include: (1) the Royal Government of Cambodia’s commitment to maintaining peace, political stability, social order, and macroeconomic stability, as well as controlling inflation to ensure a predictable investment environment in Cambodia, (2) the implementation of investment laws and flexible mechanisms to support and respond to investors’ needs, (3) building connectivity infrastructure such as deep-water ports, new airports, and modernizing railways to transform Cambodia into a regional logistics hub, (4) promoting clean energy policies, with Cambodia currently achieving 62% clean energy usage of total energy consumption and aiming to increase this to 70% by 2030, and (5) Cambodia’s potential for connecting with international markets through bilateral and multilateral free trade agreements with several countries and within regional frameworks, as well as the potential of Cambodia’s workforce to meet market demands through reskilling and upskilling mechanisms.

Before concluding, Samdech Techo expressed his welcome and support for the initiative to organize the Lim Kongsi World Chamber of Commerce conference in Cambodia in the upcoming November, encouraging the Chamber to continue to connect and cooperate with relevant ministries and institutions of the Royal Government of Cambodia. He hopes that more investors will participate in the conference to explore investment opportunities in Cambodia.

សេចក្តីថ្លែងការណ៍៖ អត្ថបទទាំងអស់នៅលើគេហទំព័រនេះ គឺជាការបោះពុម្ពផ្សាយដើមដោយវេទិការបស់យើង។ បុគ្គល ឬស្ថាប័នណាមួយត្រូវបានហាមឃាត់មិនឱ្យចម្លង លួច ប្រមូល ឬចេញផ្សាយខ្លឹមសារនៃគេហទំព័រនេះនៅលើគេហទំព័រ សៀវភៅ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដោយមិនទទួលបានការអនុញ្ញាតជាមុនពីយើង។ ប្រសិនបើខ្លឹមសារណាមួយនៅលើគេហទំព័រនេះរំលោភលើសិទ្ធិរបស់អ្នកនិពន្ធដើម សូមទាក់ទងមកយើងខ្ញុំសម្រាប់ការដោះស្រាយ។

声明:本站所有文章,如无特殊说明或标注,均为本站原创发布。任何个人或组织,在未征得本站同意时,禁止复制、盗用、采集、发布本站内容到任何网站、书籍等各类媒体平台。如若本站内容侵犯了原著者的合法权益,可联系我们进行处理。

Statement: Unless otherwise specified or noted, all articles on this site are original publications by our platform. Any individual or organization is prohibited from copying, stealing, collecting, or publishing the content of this site on any website, book, or other media platform without obtaining prior permission from us. If any content on this site infringes upon the legitimate rights of the original author, please contact us for resolution.

给TA打赏
共{{data.count}}人
人已打赏
官方资讯

柬埔寨表达国与国友谊的特殊方式

2024-5-28 19:14:52

官方资讯观点发布

កម្មវិធីសប្បុរសធម៌ចែកជូនអំណោយថ្ងៃបុណ្យសិទ្ធិកុមារអន្តរជាតិ

2024-5-31 14:01:02

0 条回复 A文章作者 M管理员
    暂无讨论,说说你的看法吧
个人中心
购物车
优惠劵
今日签到
有新私信 私信列表
搜索