柬埔寨王国参议院主席洪森亲王发文感谢即将离任的中国驻柬埔寨特命全权大使王文天阁下

释放双眼,带上耳机,听听看~!
2024年5月27日星期一,柬埔寨佛历2568年比萨卡月5日,柬埔寨王国参议院主席洪森亲王在金边的参议院大楼会见了即将离任的中国驻柬埔寨特命全权大使王文天阁下。洪森亲王对能见到大使阁下表示高兴,同时也对他的离任感到遗憾。洪森亲王对王文天大使在近六年的任期内为加强和拓展柬中关系所做出的贡献表示衷心感谢,特别是在新冠疫情期间双方密切合作,共同努力抗击疫情。
柬埔寨王国参议院主席洪森亲王发文感谢即将离任的中国驻柬埔寨特命全权大使王文天阁下

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងជម្រាបលា

柬埔寨王国参议院主席洪森亲王发文感谢即将离任的中国驻柬埔寨特命全权大使王文天阁下

នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។

柬埔寨王国参议院主席洪森亲王发文感谢即将离任的中国驻柬埔寨特命全权大使王文天阁下

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្ដីរីករាយដែលបានជួបឯកឧត្តម ឯកអគ្គរដ្ឋទូត ប៉ុន្តែក៏មានអារម្មណ៍សោកស្តាយ ដោយ ឯកឧត្តម ចប់បេសកកម្ម និងត្រូវចាកចេញពីកម្ពុជា ។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេល ឯកឧត្តមកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ជិត៦ ឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើន ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ ដែលសម្តេចបានធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងការខិតខំទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ ។

柬埔寨王国参议院主席洪森亲王发文感谢即将离任的中国驻柬埔寨特命全权大使王文天阁下

ឯកឧត្តម Wang Wentian បានលើកឡើងថា ឯកឧត្តម ពិតជាសោកស្តាយដែលត្រូវមកជម្រាបលា សម្តេច និងសូមថ្លែងអំណរគុណដែល សម្តេច ឆ្លៀតពេលដ៏មមាញឹកទទួលជួបឯកឧត្តមនៅថ្ងៃនេះ។ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនសម្ដេចតេជោ។ ឯកឧត្តម ក៏បានសម្ដែងការអបអរសាទរ ចំពោះជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាខែកុម្ភៈកន្លងមក ដែលជាសក្ខីភាពនៃការទុកចិត្តរបស់ប្រជាជនកម្ពុជាចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

柬埔寨王国参议院主席洪森亲王发文感谢即将离任的中国驻柬埔寨特命全权大使王文天阁下

ឯកឧត្តម បានសង្កត់បញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។ ឯកឧត្តម មានកិត្តិយសបំផុត ក្នុងជីវិតរបស់ឯកឧត្តម ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ត្រូវបានផ្តល់ឱកាសឱ្យ ចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។ ឯកឧត្តមមានការពេញចិត្តបំផុតដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ក្នុងនីតិកាលទី៦ និងក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលបាននាំមកនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាពជូនប្រជាជនកម្ពុជា ។ ឯកឧត្តម បានអបអរសារកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូនដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ និង អបអរសាទរសម្តេច ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

柬埔寨王国参议院主席洪森亲王发文感谢即将离任的中国驻柬埔寨特命全权大使王文天阁下

ឯកឧត្តម មានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។ ឯកឧត្តម ចាត់ទុកថាទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ ចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ ឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ចិន និងកម្ពុជា បានសហការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពហុកីឡដ្ឋានមរតតេជោ … ។ល។ ជាលទ្ធផលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចិន-កម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងសន្ធឹកសន្ធាប់។

ឯកឧត្តម ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាប្រធានអាស៊ាន និង ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ដែលបានលើកកម្ពស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំង ភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមានការចូលរួមចំណែករបស់ប្រទេសនិងប្រជាជនចិន។ នេះគឺសក្ខីភាពបញ្ជាក់ពីការរួមសុខរួមទុក្ខរបស់ចិន ជាមួយកម្ពុជា។ ឯកឧត្តម បានថ្លែងអំណរគុណសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន-កម្ពុជា មិនប្រែប្រួលទេ ។ ឯកឧត្តម បានលើកឡើងថា ប្រជាជនចិននឹងមានក្តីរំភើបទទួលទស្សនកិច្ចរបស់សម្តេច តេជោ នៅប្រទេសចិននាពេលខាងមុខ ។

ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម Wang Wentian ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង។ សម្តេច បានមានប្រសាសន៍ថា ការបែកគ្នា គឺជាពេលដែលពិបាក ក៏ប៉ុន្តែ គឺជាកាតព្វកិច្ចការទូតដែលចៀសមិនផុត។

សម្ដេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង ជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។ សម្ដេច បានបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងកម្ពុជាជាមួយចិននោះឡើយ និង ជូនពរមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ ។

ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលធ្វើឱ្យកម្ពុជាអាចទប់ទល់នឹងជំងឺនេះបានប្រកបដោយភាពជោគជ័យ។ សម្ដេចតេជោ ក៏បានកោតសរសើរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ កន្លងទៅនេះ។

柬埔寨王国参议院主席洪森亲王发文感谢即将离任的中国驻柬埔寨特命全权大使王文天阁下

ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឱ្យ ឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ទៅកាន់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរ ឯកឧត្តមឱ្យមានសុខភាពល្អ បន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា ឯកឧត្តមនឹងត្រឡប់មកប្រទេសកម្ពុជា និងមានវត្តមាននៅកម្ពុជា នាពេលខាងមុខ ៕

2024年5月27日星期一,柬埔寨佛历2568年比萨卡月5日,柬埔寨王国参议院主席洪森亲王在金边的参议院大楼会见了即将离任的中国驻柬埔寨特命全权大使王文天阁下。洪森亲王对能见到大使阁下表示高兴,同时也对他的离任感到遗憾。洪森亲王对王文天大使在近六年的任期内为加强和拓展柬中关系所做出的贡献表示衷心感谢,特别是在新冠疫情期间双方密切合作,共同努力抗击疫情。

王文天大使表示,他对此次告别会见感到难过,并感谢洪森亲王在百忙之中抽出时间接见。他转达了习近平主席和李强总理对洪森亲王的问候,并对柬埔寨人民党在历次选举中的成功,特别是今年2月参议院选举的胜利表示祝贺,称这是柬埔寨人民对其领导的信任和支持。

王文天大使强调,中柬两国是传统友好和铁杆朋友。他为能够担任中国驻柬埔寨大使,并参与提升两国关系和见证许多历史性事件感到荣幸。他满意地回顾了在洪森亲王第六届和第七届国会领导下与柬埔寨政府的合作,推动了柬埔寨的社会经济发展和人民福祉。王文天大使对柬埔寨顺利实现领导层交接并祝贺洪森亲王当选柬埔寨王国参议院主席表示赞赏。

他特别提到,2019年中柬率先签署了关于构建高质量、高水平、高标准的中柬命运共同体的谅解备忘录,称中柬关系是新型国际关系的典范。中国视柬埔寨为优先合作伙伴,致力于在钻石六边合作框架内推动工业和技术进步,造福两国人民。在“一带一路”倡议下,两国合作建设了西哈努克经济特区、金边-西哈努克高速公路和暹粒国际机场等重大基础设施。自签署中柬自由贸易协定以来,两国贸易额大幅增长。

王文天大使还提到柬埔寨成功举办了亚欧首脑会议、担任东盟轮值主席国以及成功举办东南亚运动会,提升了柬埔寨在国际舞台上的地位,同时也表彰了中国在柬埔寨抗击新冠疫情中的支持与合作。他感谢柬埔寨在南海问题、台湾问题和新疆问题上对中国的公正立场,强调在国际局势变化中,中柬关系始终稳固不变。

洪森亲王感谢王文天大使转达习近平主席和李强总理的问候。他表示,虽然离别是外交工作中不可避免的一部分,但柬中关系源远流长,坚不可摧。这种关系建立在相互信任和政治互信的基础上。中国对柬埔寨的援助不仅促进了社会经济发展,还增强了柬埔寨的政治独立。洪森亲王重申,无论柬埔寨政府如何更替,柬中关系不会改变,并祝愿中柬友谊永存。

柬埔寨王国参议院主席洪森亲王发文感谢即将离任的中国驻柬埔寨特命全权大使王文天阁下

在抗击新冠疫情的合作中,洪森亲王对中国的帮助表示感谢,并高度评价王文天大使在这方面的贡献。最后,洪森亲王请王文天大使转达他对习近平主席、李强总理及中国其他领导人的问候,并祝愿大使身体健康、事业顺利,希望他将来能再次访问柬埔寨。

柬埔寨王国参议院主席洪森亲王发文感谢即将离任的中国驻柬埔寨特命全权大使王文天阁下

សេចក្តីថ្លែងការណ៍៖ អត្ថបទទាំងអស់នៅលើគេហទំព័រនេះ គឺជាការបោះពុម្ពផ្សាយដើមដោយវេទិការបស់យើង។ បុគ្គល ឬស្ថាប័នណាមួយត្រូវបានហាមឃាត់មិនឱ្យចម្លង លួច ប្រមូល ឬចេញផ្សាយខ្លឹមសារនៃគេហទំព័រនេះនៅលើគេហទំព័រ សៀវភៅ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដោយមិនទទួលបានការអនុញ្ញាតជាមុនពីយើង។ ប្រសិនបើខ្លឹមសារណាមួយនៅលើគេហទំព័រនេះរំលោភលើសិទ្ធិរបស់អ្នកនិពន្ធដើម សូមទាក់ទងមកយើងខ្ញុំសម្រាប់ការដោះស្រាយ។

声明:本站所有文章,如无特殊说明或标注,均为本站原创发布。任何个人或组织,在未征得本站同意时,禁止复制、盗用、采集、发布本站内容到任何网站、书籍等各类媒体平台。如若本站内容侵犯了原著者的合法权益,可联系我们进行处理。

Statement: Unless otherwise specified or noted, all articles on this site are original publications by our platform. Any individual or organization is prohibited from copying, stealing, collecting, or publishing the content of this site on any website, book, or other media platform without obtaining prior permission from us. If any content on this site infringes upon the legitimate rights of the original author, please contact us for resolution.

给TA打赏
共{{data.count}}人
人已打赏
官方资讯观点发布

[VP Watching the World] American officials are about to visit, and the situation in Cambodia is unpredictable.

2024-5-27 3:19:23

官方资讯观点发布

柬埔寨对黑帮团伙犯罪活动零容忍

2024-5-27 20:19:07

0 条回复 A文章作者 M管理员
    暂无讨论,说说你的看法吧
个人中心
购物车
优惠劵
今日签到
有新私信 私信列表
搜索